menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
May 09, 2025
ខ្ញុំមិនបានសប្បាយដោយសារតែក្មួយៗជាសិស្សពូកែនៅសាលាខ្ញុំទេ តែខ្ញុំសប្បាយក៏ព្រោះតែក្មួយៗជាបុគ្គលដែលមានភាពលូតលាស់រីកចម្រើនម្នាក់ប៉ុណ្ណោះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
យើងគួរនាំគ្នាកាត់បន្ថយការរិះគន់ ការទិតៀនគ្នា និងគួរចែករំលែកចំណេះដឹង គំនិតយោបល់ល្អៗដល់អ្នកដែលនៅជុំវិញយើង។
Previous Quote
navigate_next
ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ ខ្ញុំតែងតែមានភាពភ័យខ្លាចប្រៀបបានទៅនឹងបក្សី ហើយតែងតែមានសភាពញ័រទទ្រើតប្រៀបបានទៅនឹងក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិដ៏ខ្វាត់ខ្វែង។ ខ្ញុំធ្លាប់ត្រូវបានគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់ មិនថាថ្ងៃ។ ខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងភាពទុរគតអត់ឃ្លាន។ សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅតូចសោះឡើយ។ ខ្ញុំដើរកកាយគំនរសំរាមពេញមួយថ្ងៃដោយសង្ឃឹមថានឹងជួបនូវសំណាង។ ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។ ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។ ខ្ញុំលូនចេញមកក្រៅរាល់ៗយប់ដោយសង្ឃឹមថានឹងអាចរកឃើញមាសមួយបាវដែលគេលួចយកមកលាក់ចោលនៅក្នុងវាលស្រែ។ ខ្ញុំតែងតែភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅនៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ។ ខ្ញុំតែងធ្វើការសព្វយ៉ាងដោយមិនរើសមុខ ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។ ខ្ញុំគូររូបរបស់ខ្ញុំទាំងទឹកភ្នែក ដើម្បីបិទបាំងនូវសេចក្តីវេទនាឈឺចាប់របស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងរបស់ខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសន្ដោសដល់ការបដិសន្ធិរបស់ខ្ញុំ។