ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
Apr 25, 2025
សេចក្តីសប្បាយរីករាយ និងភាពសាទរដែលមាននៅក្នុងសន្ដានចិត្តរបស់ក្មេងៗទាំងនេះ គឺពិតជាបានធ្វើឱ្យបេះដូងខ្ញុំកក់កៅ្តមែនទែន។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
ត្រូវតែហ៊ានធ្វើ និងហ៊ានប្រកួតប្រជែង ប៉ុន្តែមិនគួរបំពារបំពានឡើយ។ ត្រូវតែទន់ភ្លន់ ហ្មត់ចត់ ម៉ឺងម៉ាត់ និងប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែមិនគួរចាញ់ច្រាបគេឡើយ។ ត្រូវតែធ្វើខ្លួនឱ្យក្លាយជាអ្នកមាន និងមានកេរិ៍្តឈ្មោះល្បីល្បាញ ប៉ុន្តែមិនគួរលោភលន់ឡើយ។
Previous Quote
navigate_next
សូមកុំក្រឡេកមើលទៅមេឃធ្វើអ្វី ព្រោះវាទទេស្អាតមិនមានអ្វីសោះឡើយ! មើល សូមមើល! មើលទៅពួកគាត់ មើលទៅកូនៗរបស់ពួកយើង! មើល សូមមើល! មើលរបៀបដែលពួកគេលេង និងភាពសប្បាយរីករាយក្អាកក្អាយដែលពួកគេមាន! មើល សូមមើល! មើលទៅទឹកមុខរបស់ក្មេងទាំងនេះ ហើយសម្លឹងទៅក្នុងកែវភ្នែករបស់ពួកគេ! មើល សូមមើល! មើលឱ្យជិត ហើយឱ្យកាន់តែជិតទៀត និងសម្លឹងទៅកាន់ពួកគេ។ មើល សូមមើល! មើលរួចហើយសូមមកប្រាប់ខ្ញុំថា អ្នកបានឃើញអ្វី។ មើល សូមមើល! មើលហើយពិចារណា ពិចារណាហើយសូមមកប្រាប់ខ្ញុំថា អ្នកមានអារម្មណ៍បែបណា។ តើអ្នកមានឃើញសេចក្តីត្រេកអរនៅក្នុងទឹកមុខ ក្តីសង្ឃឹមនៅក្នុងខ្សែភ្នែក និងភាពសប្បាយរីករាយសើចក្អាកក្អាយនៅក្នុងសកម្មភាពរបស់ពួកគេដែរ ឬទេ? សូមបន្តមើលទៅកាន់ពួកគេបន្តទៅទៀត រហូតទាល់តែអ្នកបានយល់ និងមានអារម្មណ៍ម្យ៉ាងដែលមនុស្សដទៃទៀតមិនធ្លាប់មាន! តើអ្នកនៅមានបានឃើញអ្វីខ្លះទៀត? ប្រាប់ខ្ញុំមក... សូមមេត្តាប្រាប់ខ្ញុំមក... ប្រាប់ខ្ញុំឱ្យបានច្រើនថែមទៀតនូវអ្វីដែលអ្នកបានយល់ និងឃើញ! ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះខ្ញុំឃើញអ្វីដែលខ្ញុំធ្លាប់បានឃើញ យល់អ្វីដែលខ្ញុំធ្លាប់បានយល់ និងដឹងអ្វីដែលខ្ញុំធ្លាប់បានដឹង។ ថ្ងៃនេះផងដែរ ខ្ញុំក៏សែនទោម្នេញ ហើយសោកសៅដ៏សែនក្តៅក្រហាយបំផុត នូវអ្វីដែលខ្ញុំធ្លាប់បានឃើញ នូវអ្វីដែលខ្ញុំបានដឹង ហើយអ្វីដែលខ្ញុំបានដឹងបានឃើញទាំងនេះ វាមិនឋិតឋេរសោះ ហើយវាហាក់បីដូចជាតែមួយប៉ប្រិចប៉ុណ្ណោះ។ តើយើងទាំងអស់គ្នាអាចចូលរួមថែរក្សាស្នាមញញឹម សំណើចក្អាកក្អាយ និងសកម្មភាពលេងសើចសប្បាយរីករាយទាំងនេះឱ្យនៅជាប់លាប់ដែរឬទេ? តើពួកយើងទាំងអស់គ្នាអាចពួតដៃគ្នាធ្វើឱ្យទស្សនីយភាពទាំងនេះ នៅរក្សាបានជានិរន្តរបានទេ?