menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
Apr 12, 2025
មានមួយគ្រា ក្រមួយជីវិត បើចាយមិនគិត! ព្រោះថាបើអ្នកចង់មានជីវភាពធូរធារ លុះត្រាតែអ្នកចេះសន្សំសំចៃ លម្អិត មិនខ្ជះខ្ជាយ ហ្មត់ចត់ និងត្រូវចេះត្រួតពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចំណាយទៅលើអ្វីមួយ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
បណ្តាំចូលឆ្នាំខ្មែរ អ្នកស្រវឹងពូកែផឹក អ្នកប្រមឹកពូកែស៊ី អ្នកវក់វីពូកែធ្វើ អ្នកល្ងើច្រើនគេបោកប្រើ អ្នកផឹកឆ្លាត ផឹកអត់ស្រវឹង អ្នកផឹកខឹង ច្រើនចាញ់បោកគេ អ្នកផឹកទ្វេ ច្រើនផឹកផ្ងារជើង អ្នកផឹកផ្គើន ច្រើនគេកាប់។ អ្នកផឹកអត់ចំណាប់ ពេលបង្អាប់ ផឹកផ្កាប់មុខ អ្នកផឹកដែលពូកែសុំ ក្លាយជាខ្ញុំ ដោយសម្ដី អ្នកផឹកស៊ីអត់ន័យ មិនប្រពៃអត់បានការ ពេលដែលផឹកកាលណា អស់លុយកាលហ្នឹង។ អ្នកផឹកមិនដឹង តែងចាញ់បោកគេ ផឹកស៊ីអស់កេរ ចាយលុយប្រពន្ធ ផឹកអីផឹកធ្ងន់ ជេរកូនជេរចៅ ផឹកបែបល្ងង់ខ្លៅ គេហៅចោលម្សៀត។ អ្នកផឹកអត់មារយាទ អស់ញាតិសល់ខោបី អ្នកផឹកពោលឥតន័យ គេហៅផឹកប្រូ ផឹកទៅផឹកមក ផឹកដូចទឹកហូរ ផឹកអស់មួយកន្ថូរ វ៉ៃកូនវ៉ៃចៅ។ អ្នកផឹកអត់សំដៅ ល្ងង់ខ្លៅសៅហ្មង ផឹកយូរច្រើនដង ប្តីបងគេងទៅ ផឹកហើយកើយភ្លៅ បងទៅកុំងើប ផឹកក្បួនទំនើង បងអើយទៅចុះ។ សម្គាល់៖ សុបិនល្អគេងហើយកុំងើប ទៅហើយទៅរហូតទៅ។
Previous Quote
navigate_next
អ្នកអាចជាមនុស្សម្នាក់ ដែលមានមនុស្សជាច្រើនតែងគោរពកោតសរសើរ និងយកធ្វើជាគំរូ ព្រោះថាអ្នកប្រៀបដូចជា ឪពុកម្តាយ គ្រូបង្រៀន អ្នកផ្តល់ដំបូន្មាន អ្នកប្រឹក្សា បងប្អូនប្រុសស្រី និងមិត្តភក្តិរបស់គេជាដើម។ និយាយរួមមក បុគ្គលម្នាក់ៗសុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន។