Stand with Cambodia — Together for Our Future
schedule

Apr 13, 2025

បណ្តាំចូលឆ្នាំខ្មែរ អ្នកស្រវឹងពូកែផឹក អ្នកប្រមឹកពូកែស៊ី អ្នកវក់វីពូកែធ្វើ អ្នកល្ងើច្រើនគេបោកប្រើ អ្នកផឹកឆ្លាត ផឹកអត់ស្រវឹង អ្នកផឹកខឹង ច្រើនចាញ់បោកគេ អ្នកផឹកទ្វេ ច្រើនផឹកផ្ងារជើង អ្នកផឹកផ្គើន ច្រើនគេកាប់។ អ្នកផឹកអត់ចំណាប់ ពេលបង្អាប់ ផឹកផ្កាប់មុខ អ្នកផឹកដែលពូកែសុំ ក្លាយជាខ្ញុំ ដោយសម្ដី អ្នកផឹកស៊ីអត់ន័យ មិនប្រពៃអត់បានការ ពេលដែលផឹកកាលណា អស់លុយកាលហ្នឹង។ អ្នកផឹកមិនដឹង តែងចាញ់បោកគេ ផឹកស៊ីអស់កេរ ចាយលុយប្រពន្ធ ផឹកអីផឹកធ្ងន់ ជេរកូនជេរចៅ ផឹកបែបល្ងង់ខ្លៅ គេហៅចោលម្សៀត។ អ្នកផឹកអត់មារយាទ អស់ញាតិសល់ខោបី អ្នកផឹកពោលឥតន័យ គេហៅផឹកប្រូ ផឹកទៅផឹកមក ផឹកដូចទឹកហូរ ផឹកអស់មួយកន្ថូរ វ៉ៃកូនវ៉ៃចៅ។ អ្នកផឹកអត់សំដៅ ល្ងង់ខ្លៅសៅហ្មង ផឹកយូរច្រើនដង ប្តីបងគេងទៅ ផឹកហើយកើយភ្លៅ បងទៅកុំងើប ផឹកក្បួនទំនើង បងអើយទៅចុះ។ សម្គាល់៖ សុបិនល្អគេងហើយកុំងើប ទៅហើយទៅរហូតទៅ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
Share this quote