ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
menu
close
ទំព័រដើម
អំពីស្ថាបនិក
កម្រងទស្សនៈ
ការបោះពុម្ពផ្សាយ
English
Khmer
ស្វែករក
schedule
Jul 08, 2025
ធម៌ទាំងប្រាំពីរ ពេលគេជេរ យើងជូនពរ ពេលគេភរ យើងកុំជឿ ពេលគេអឿ ពេលគេអឿ ពេលគេជះភ្លើង យើងជះទឹក ពេលគេជះប្រេង យើងជះខ្សាច់ ពេលគេកាត់ផ្តាច់ យើងតស្ពាន ពេលគេធ្វើបុណ្យ យើងធ្វើទាន សូមអ្នកចាំឱ្យបានច្បាស់ កុំផ្តេសផ្តាសប្រយ័ត្នលិចខ្លួន។ សូមកាន់ធម៌ទាំងប្រាំពីរឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវរួបរួមដាស់តឿនគ្នាទៅវិញទៅមក។ បើអ្នកខឹងសូមនឹកដល់ធម៌ទាំងប្រាំពីរព្រោះថាវាអាចជាគម្ពីរនាំឱ្យយើងអស់ព្រួយ និងអាចជួយឱ្យធូរស្បើយអារម្មណ៍។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before
Next Quote
រៀនឱ្យពិតប្រាកដ អានឱ្យច្បាស់លាស់ ហើយបើអានត្រូវអានឱ្យយល់។ ដើម្បីអានឱ្យយល់ កុំអានតែចំណងជើង គឺអានពីក្បាលដល់កន្ទុយ ពោលគឺពីដើមដល់ចប់ដោយការគិតពិចារណា។
Previous Quote
navigate_next
បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាគឺជាគ្រឿងគ្រៅ ឬអាចថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្សមើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជាគុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្ដីអំណរ ទុក្ខសោក និងសេចក្ដីលំបាកវេទនាទាំងអស់នេះហើយគឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិតរបស់យើង។