ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
schedule

Jul 06, 2025

ខឹងខូច ខឹងខាត ខឹងខុសខ្នាត ខឹងខូចអារម្មណ៍ ខឹងឥតសន្សំ ខឹងសៅហ្មង ខឹងម្តងៗ ខឹងមួរម៉ៅ ខឹងយូរទៅ ខឹងដំបៅចិត្ត ខឹងគ្មានពេលគិត ខឹងប្រមាថគេ ខឹងប៉ុនទនេ្ល ខឹងកើតស្ត្រេស ដូច្នេះសូមកុំខឹង កុំគុំកួន យើងត្រូវខ្ជាប់ខ្ជួននូវធម៌ខន្តី។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ចែករំលែកកម្រងទស្សនៈនេះ
navigate_before Next Quote
បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាគឺជាគ្រឿងគ្រៅ ឬអាចថាជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លា ប្រកបដោយសក្តានុពល និងអំណាចដ៏ខ្លាំងក្លាអស្ចារ្យ ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើជីវិតគ្មានបញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនាទាំងនោះទេ នោះយើងនឹងក្លាយជាមនុស្សមើលមិនឃើញវែងឆ្ងាយ យល់ដឹងរាក់កំភែល និងមិនយល់ពីអ្វីដែលជាគុណតម្លៃពិតប្រាកដនៃអច្ឆរិយភាពរបស់ជីវិតឡើយ។ សុខសុភមង្គល សេចក្ដីអំណរ ទុក្ខសោក និងសេចក្ដីលំបាកវេទនាទាំងអស់នេះហើយគឺជាមាគ៌ាដ៏ពិតប្រាកដ និងពេញលក្ខណៈនៃជីវិតរបស់យើង។